ភ្នំបូកគោ
រមណីដ្ឋាន ភ្នំបូកគោគឺជាកន្លែងមួយ
ដែលទើបបង្កើតថ្មីអាចទាក់ទាញ
ភ្ញៀវទេសចរណ៍បានច្រើនហើយ
នៅទីនោះមានទេសភាពល្អមាន


និងអន្តរជាតិ ក្នុងការទៅទស្សនាកម្សាន្តសប្បាយ ប៉ុន្តែ ជាអកុសល ដោយសាររមណីយដ្ឋាននេះ ខ្វះជម្រក និងកន្លែងសម្រាប់បន្ទោបង់ ធ្វើឱ្យភ្ញៀវជាច្រើន ដែល ទៅទស្សនាមានការត្អូញត្អែរ និងថ្នាំងថ្នាក់យ៉ាងខ្លាំង...។
លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់១៧ ខែមេសា ឆ្នាំ២០១១ មានភ្ញៀវទេស- ចរមកពីតាមបណ្តាខេត្តនានា នៅក្នុងប្រទេស បាន ឡើងទៅលេងកម្សាន្ត នៅរមណីយដ្ឋានភ្នំបូកគោ សរុបចំនួន៤៧.៤៦៩នាក់ ក្នុងនោះមានចំនួន៣៧៧ នាក់ ជាជនបរទេស។
លោកសយ ស៊ីណុល បានមានប្រសាសន៍ថា ភ្ញៀវដែលទៅទស្សនារមណីយដ្ឋាននេះ មួយភាគធំច្រើន ឡើងទៅលើខ្នងភ្នំ ដើម្បីមើលទេសភាព ស្រូបយក ខ្យល់អាកាសដែលមានធាតុត្រជាក់ មើលពពកវិល និងមើលសំណង់អគារចាស់ៗដែលបន្សល់ទុកមកពីជំនាន់មុន។

No comments:
Post a Comment