និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។ បុរីបូកគោមានកម្ពស់១០៧៥ម៉ែត្រ ដែលមានអាកាសធាតុអំណោយផល និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ទឹកជ្រោះ និងព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិង បក្សាបក្សីជាច្រើន គួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញក្រុងកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។
ដោយសារមាន ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានេះ ភ្នំបូកគោត្រូវបានប្រែក្លាយមុខមាត់ថ្មីហើយក៏បានទាញចំណាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងស្រុកជាច្រើន ពីព្រោះតែភ្នំបូកគោប្រៀបបានដូចជាឋានសួគ៌មួយ។
ភ្នំ បូកគោមានទីតាំងស្ថិតនៅប្រមាណ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពត។ រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរ មាត់សមុទ្រ។ បុរីបូកគោមានកម្ពស់១០៧៥ម៉ែត្រ ដែលមានអាកាសធាតុអំណោយផល និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ទឹកជ្រោះ និងព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិង បក្សាបក្សីជាច្រើន គួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញក្រុងកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។ ដោយសារមាន ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានេះ ភ្នំបូកគោត្រូវបានប្រែក្លាយមុខមាត់ថ្មីហើយក៏បានទាញចំណាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងស្រុកជាច្រើន ពីព្រោះតែភ្នំបូកគោប្រៀបបានដូចជាឋានសួគ៌មួយ។
ភ្នំបូកគោ
ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដែលត្រូវបានគេស្គាល់ភាគច្រើនថា ឧទ្យានជាតិបូកគោ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ភ្នំបូកគោមានកម្ពស់ 1080ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និងមានចម្ងាយប្រមាណ11គីឡូម៉ែត្រពីក្រុងកំពត ទៅកាន់ជើងភ្នំ និងចម្ងាយ32គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំ។ ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ1917 ដោយជនជាតិបារាំងឈ្មោះរូលួស និងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយដ្ឋានក្នុងឆ្នាំ1921។ កាលពីមុន ភ្នំបូកគោ ធ្លាប់ជាទីកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំង និងរាជវង្សានុវង្សប៉ុណ្ណោះ។ឧទ្យានជាតិភ្នំបូកគោ គឺជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ភ្នំបូកគោ ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រមទាំងមានព្រៃព្រឹក្សាធម្មជាតិដ៏ខៀវស្រងាត់និងស្រស់បំព្រង។ ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពពិចពិលរមិលមើលពីលើកំពូលភ្នំទៅកាន់ទីរួមខេត្តកំពត ឆ្នេរសមុទ្រ និងកោះជាច្រើនដែលនៅខាងក្រោមយ៉ាងសប្បាយរីករាយ។ ឧទ្យានជាតិភ្នំបូកគោ មានដើមឈើត្រូពិចពាសពេញលើភ្នំ ព្រមទាំងសត្វព្រៃជាច្រើនប្រភេទ និងទឹកជ្រោះដ៏ស្រស់ស្អាតនិងល្បីល្បាញគឺទឹកជ្រោះពពកវិល។ ភ្នំបូកគោគឺជាទីកន្លែងកម្សាន្តដែលសម្បូរបែបបំផុតមួយ ដែលនឹងធ្វើឲ្យគ្រប់ដំណើរកម្សាន្តរបស់អ្នកពោពេញដោយភាពរីករាយនិងបំភ្លេចមិនបាន។
No comments:
Post a Comment