ភ្នំបូកគោ ស្ថិត
នៅចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពតហើយឧទ្យានជាតិ
ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ១៩២២
ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។កាលដើមឡើយទីនេះគ្រាន់តែជាទី
កន្លែងលំហែកាយរបស់ពួកអាណានិគមនិយមបារាំងដោយពួកគេគ្រាន់តែចង់
ប្ដូរបរិយាកាសពីតំបន់វាលរាប
មកកាន់តំបន់ភ្នំនាមាត់សមុទ្រប៉ុណ្ណោះ។
ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រមានខ្យល់អាកាសល្អបរិសុទ្ធ
ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនិងសែនមនោរម្យក្រៃលែងជាមួយនឹងដើមឈើ
ធំៗ
និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។នៅក្នុងសម័យសង្គមរាស្ត្រនិយម
មានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ ។
នៅចម្ងាយ៧គីទ្បូមែត្រពី
ភ្នំបូកគោមានកន្លែងសម្រាប់ងូតទឹកកំសាន្ត
ដែលស្ថិតនៅកន្លែងទឹកធ្លាក់។ ទីនោះមានឈ្មោះថាពពកវិល។
រីឯនៅលើកំពូលភ្នំវិញគេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃខេត្ត
កំពត ក្រុងកែប ក្រុងព្រះសីហនុព្រមទាំងសមុទ្រនិងផ្ទៃមេឃពណ៌ខៀវ។
បុរីបូកគោមានកម្ពស់១០៧៥ម៉ែត្រ ដែលមានអាកាសធាតុអំណោយផល
និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ
ទឹកជ្រោះ
និងព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិង
បក្សាបក្សីជាច្រើន គួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរ។
នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញក្រុងកំពត ឆ្នេរកែប
ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។
ដោយសារមាន
ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានេះ
ភ្នំបូកគោត្រូវបានប្រែក្លាយមុខមាត់ថ្មីហើយក៏បានទាញចំណាប់អារម្មណ៍
ពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងស្រុកជាច្រើន
ពីព្រោះតែភ្នំបូកគោប្រៀបបានដូចជាឋានសួគ៌មួយ។
No comments:
Post a Comment