ទឹកឈូរកំពត

ទឹកឈូរ កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​បត់​ស្តាំ​តាម​ផ្លូវ​មួយ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ លោកអ្នក​នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ ជាខ្លាំង​។ ទី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ទឹកឈូនេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​កញ្ចក់​។ នៅ ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះ មាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ជាដើម​៕
រមណីយដ្ឋាន ​អេកូ​ទេសចរណ៍​ធម្មជាតិ​អន្លង់ធំ មានទីតាំង​នៅឃុំ​ព្រែកត្នោត​ នៃខេត្ត​កំពត​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រជាសហគមន៍​កាលពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​ផ្តល់​ឱកាស​ដល់ភ្ញៀវ​ទេសចរ​​បាន​ងូត​ទឹកជ្រោះ​លេង​កំសាន្ត​ បន្ទាប់ពី​រមណីដ្ឋាន​ប្រវត្តិសាស្រ្ត​ទឹកឈូរ​បានបាត់បង់​ការទាក់ទាញ​ដោយសារ​ ទឹក​មិនស្អាត។
គេរំពឹងថា​រមនីយដ្ឋាន​ថ្មីនេះ​នឹងទទួលបាន​ការគាំទ្រ​ពីសំណាក់​ ភ្ញៀវទេសចរ​ជាតិ​ និង​បរទេស​ដែល​និយម​ងូត​ទឹកជ្រោះ​ និង​បរិសា្ថន​ធម្មជាតិ។
 ខេត្ត​​កំពត​ មាន​បរិយាកាស​ស្ងប់​ស្ងាត់ និង​ទាក់ទាញ ជា​ទីក្រុង​តូច​ដែល​ងាយ​ស្រួល​នឹង​ចូល
ចិត្ត ទេសចរ​ជា​ច្រើន​ដែល​ស្នាក់​នៅ​ក្នុង​ខេត្ត​នេះ​សម្រាក​តាម​មាត់​ស្ទឹង​ ដែល​គេ​អាច​ហែល​
ទឹក​ដែល​ពោរពេញដោយ​ភាព​ត្រជាក់ ឬ​អាច​ជិះ​ទូក​លេង​ក្នុង​ស្ទឹង។ តំបន់មួយដែលខ្ញុំចាប់
អារម្មណ៍ជាងគេនោះ គឺ ទឹកឈូរ
 ខ្ញុំពិតជាចូលចិត្ដមកកាន់ទឹកឈូរនេះខ្លាំងណាស់ ព្រោះរមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​

 សែនត្រជាក់​ និង​ថ្លា​ដូច​កញ្ចក់​ គួរជាទីកំសាន្ដ ហើយវាធ្វើអោយខ្ញុំបានស្រស់ថ្លា បាត់បង់អស់
ភាពនឿយហត់ទាំងឡាយ ។

No comments:

Post a Comment