ខេត្តកែប គឺជាខេត្តមួយស្ថិតនៅភាគនារតីនៃព្រះរាជាណាចក្រកម្ពុជា និង នៅមិនឆ្ងាយពីព្រំដែន ប្រទេសកម្ពុជា និង ប្រទេសវៀតណាម ។ ខេត្តកែប គឺជាតំបន់ទេសចរណ៍ មួយដែលសំបូរភ្ញៀវទេសចរណ៍ ទេសភាពពីលើកំពូលភ្នំ ក្រុងកែបពីលើឧទ្យានជាតិ
ក្នុងចំនោមតំបន់ទេសចរណ៍ ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសភ្ញៀវទេសចរណ៍បរទេស និង ជនជាតិខ្មែរយើងផងដែរ ។ក្រៅពីអ្វីដែលបានរៀបរាប់ ខាងលើនេះ ខេត្តកែប មានភាពទាក់ទាញផងដែរ ដោយសារ ៖ មានទេសភាពធម្មជាតិ ស្រស់ស្អាត , មានសមុទ្រដ៏ស្អាត នៅជាប់ជើងភ្នំ ,មានភ្នំជា ច្រើនសម្រាប់ដើរកំសាន្ត មានអ្វីពិសេសៗដែល ខេត្ត ផ្សេងមិនអាចមាន ដូច ខេត្តកែប , និង មាន តំបន់ ទេសចរណ៍ជាច្រើនទៀតក្រៅពីខាងលើ ដូចជា៖ ឧទ្យានជាតិកែប , កោះទន្សាយ , កោះពោធិ៍ , រម្មណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសរសៀរ , ទំនប់ទឹកធ្លាក់,សេះស , ផ្សារកែប , ផ្សារក្តាម , និង មានបងប្អូនអាជីវករជាច្រើន រងចាំស្វាគមន៍ទទួល លោកអ្នក ។
ខេត្តកែបមាន ផ្ទះសំណាក់ សណ្ឋាគារ ស្ងាត ៗ ទំនើបៗ ជាច្រើន បើកទ្វាររងចាំទទួល ភ្ញៀវទេសចរណ៍ ទាំងឡាយ ដោយតម្លៃថោកសមរម្យ និង សេវាកម្មល្អ និង មានទីតាំង នៅកន្លែងដែលមានទេសភាពស្អាត , ម៉្យាងទៀត ទាំងបន្ទប់ ទាំងបរិវេណ សណ្ឋាគារនីមួយៗ គឺត្រុវបានរចនាឡើង យ៉ាងស្អាត មានដើមឈើ តូចធំដុះលំអ , បរិយាកាសមានភាពស្ងប់ស្ងាត់ និង មានសុវត្ថិភាពខ្ពស់ ,
ឯអាហារទៀតសោតក៏មាន ឱជារស ឈ្ងុយឆ្ងាញ់ ផងដែរ ។
ហេតុដូចនេះ បើសិនជា លោកអ្នកចង់ចំនាយពេល ទំនេររបស់លោកអ្នក ទៅលំហែរកាយ នោះកុំ ភ្លេច មកលេងកំសាន្តនៅ ខេត្តកែប ។
រីឯកោះវិញគឺសំបូរទៅដោយព្រៃ
ឈើចៀវស្រងាត់មានទេសភាព
ស្រស់បំព្រងមានខ្យល់បរិសុទ្ធមើល
ទៅកណ្ដាលសមុទ្រឃើញមានកោះតូចៗដាច់កន្ទុយភ្នែក។
ខេត្តកែបរងចាំទទួលលោកអ្នកគ្រប់ពេលវេលា!!!!!!!!!!
No comments:
Post a Comment